Saturday, October 27, 2012
Friday, September 7, 2012
Sunday, August 26, 2012
[20120826-1] Pictures of Battambang

សាកលវិទ្យាល័យបាត់ដំបង

ផ្លូវពុះជាពីរ

អ្នកតាដំបងក្រញូង សញ្ញាល័ក្ខណ៍ខេត្តបាត់ដំបង

ស្ទឹងសង្កែ

ស្ទឹងសង្កែ

វិទ្យាល័យព្រះមុនីវង្ស

ទីរួមខេត្ត

ព្រះវិស្ណុខេត្ត
Wednesday, January 4, 2012
បើក្រ កុំក្រអោយទាល់គ្រប បើវ័ណ្ឌកន្ទប កុំវ័ណ្ឌអោយហៀរដល់កែង
បើក្រ កុំអោយទាល់គ្រប មកពីពាក្យគ្រលាស់គាត់ គ្រលាត់គាស់ សម័យដើមថា "ក្រូបនឹងហ ក្រនឹងហូប" តែយើងបែរជានាំគ្នា ច្រឡំសរសេរថា គ្រប ទៅវិញ ព្រោះមិនយល់ន័យដើម នៃពាក្យគ្រលាស់ របស់ខ្មែរបុរាណ។ ឃ្លានេះ មានន័យថា ក្រអ្វីក្រចុះ តែកុំអោយក្រ រហូតដល់ខ្វះស៊ី ព្រោះទឹកដីខ្មែរមានជីរជាតិណាស់ ដាំអ្វីដុះហ្នឹង ហើយអោយផលផ្លែផ្កា ច្រើនបរិបូណ៌ មានទឹកមានត្រី មានព្រៃឈើមានផ្លែបេះបរិភោគ។ បើសិនជាយើង ជាមនុស្សឧស្សាហ៍ យើងមិនក្រីក្រទីទាល់ រហូតដល់ខ្វះអង្ករបន្លែត្រីសាច់ហូប នោះឡើយ។
បើវ័ណ្ឌកន្ទប កុំអោយហៀរដល់កែង មកពីពាក្យគ្រលាស់ សម័យដើមថា កែងខ្លួនអប់ កប់ខ្លួនឯង មានន័យថា បើស្លៀកពាក់អ្វី កុំស្លៀកវណ្ឌ័ខ្លួនរមីររមូរ ខ្ជីខ្ជាហៀររុំកែងជើងជិត ដូចគេរុំសពយកទៅកប់ ដូច្នោះឡើយ គឺយើងត្រូវស្លៀកអោយសមសួន មានខ្នាត មានតម្រា ធ្វើការអ្វីៗ មានទើសទាក់មុខក្រោយ ខ្លាចក្រែងដើរទៅអាចអោយ ជាន់សំពត់ដួលឈឺខ្លួន ឬកំពប់ រលំ ខូចខាតខានការងារ ដូចជាការរែកទឹក ភ្ជួររាស់ដីធ្វើស្រែ ធ្វើចំការ ដាំដំណាំជាដើម។
នៅក្នុងអត្ថន័យពាក្យគ្រលាស់មួយទៀត គឺ កែងប្រឡេង គេងប្រឡែង មានន័យថា បើស្លៀកពាក់អ្វី កុំអោយខ្ជីខ្ជាហៀរកែង ខុសខ្នាត ដូចមនុស្សដែលទើបនឹងងើប មកពីគេងប្រឡែងគ្នា មិនគិតគូរទទួលខុសត្រូវ ធ្វើការងារអ្វី ត្រឹមត្រូវដូចគេដូចឯង។ នៅសម័យដើម ខ្មែរយើងមានវិន័យណាស់ ជាពិសេសចំពោះមនុស្សស្រី គឺត្រូវស្លៀកពាក់ មានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ល្អខ្ជាប់ខ្ជួនជានិច្ច។ គេច្រើនប្រើពាក្យនេះ សម្រាប់ដាស់តឿនក្មេងស្រីៗ មិនអោយក្រោកឡើង ពេលព្រឹកព្រហាម ខ្ជិលច្រអូស ស្លៀកពាក់ខ្ជីខ្ជា គ្មានវិន័យសណ្តាប់ធ្នាប់ ដោយប្រៀបធៀប ការស្លៀកពាក់ខ្ជីខ្ជានេះ ទៅនឹងនារី ដែលរកស៊ីផ្លូវភេទ នៅសម័យដើម ដែលច្រើនស្លៀកពាក់ខ្ជីខ្ជា ពេលព្រឹកព្រហាមឡើង ដូចជាការស្លៀកសារុងចោមពង្សខ្លួន លេចលើលេចក្រោម ជួនកាលក៏ស្លៀកសារុងខាងខុសចេញមកក្រៅ ជួនក៏ហៀរអូសដីស៊ុលគឃុល ឥតរបៀប ឥតសណ្តាប់ធ្នាប់ ជាពិសេសពេលពួកគេចេញដើរ ទៅក្រៅផ្ទះ អោយគេឃើញ។
អ្នកស្រីកែវច័ន្ទបូរណ៍

Tuesday, July 19, 2011
ខាងក្រោមនេះជារូបភាពរបស់រោងចក្រប៉ិបស៊ីសាងសង់នាទសវត្សទី60 នៅកម្ពុជាដែលត្រូវបានគេបោះបង់ចោល និង ផ្សព្វផ្សាយលើសារព័ត៍មានបរទេសជាច្រើន។ អ្វីដែលធ្វើអោយគេចាប់អារម្មណ៍នោះ គឺ អ្វីៗស្ថិតក្នុងសភាពដូចកាលពីពេលរោងចក្រនេះត្រូវបានគេបោះបង់ ខណៈដែលខ្មែរក្រហមចូលកាន់កាប់ក្រុងបាត់ដំបង 1975។
នេះជាទិដ្ឋភាពដ៍កម្រមួយ៕
រូបភាពទាំងនេះ បានមកពីcamnews.com.kh
នេះជាទិដ្ឋភាពដ៍កម្រមួយ៕
រូបភាពទាំងនេះ បានមកពីcamnews.com.kh
Monday, November 15, 2010
ប៉ុល ពត
ប៉ុល ពត
(ឈ្មោះដើម សាឡុត ស)

ប៉ុល ពត កើតឆ្នាំ១៩២៥ ត្រូវនឹងឆ្នាំឆ្លូវ នៅខេត្តកំពង់ធំ។ ឪពុករបស់ ប៉ុល ពត គឺជាម្ចាស់ដីស្ដុកស្ដម្ភម្នាក់។ ប៉ុល ពត បានទៅរស់នៅជាមួយបងប្រុស ដែលជាមន្ត្រីធ្វើការនៅក្នុង ព្រះបរមរាជវាំង នៅពេលមានអាយុបានប្រាំឆ្នាំ។ នៅភ្នំពេញ ប៉ុល ពត បានសិក្សារៀនសូត្រនៅតាមសាលាបារាំងជាច្រើន ហើយបានបួសជាលោកនេន។
នៅឆ្នាំ១៩៤៩ ប៉ុល ពត បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ប៉ុន្តែមិនបានទទួលសញ្ញាប័ត្រទេ។ ក្នុងអំឡុងពេលស្នាក់នៅរៀនសូត្រនៅក្រុងប៉ារីស ប៉ុល ពតបានក្លាយទៅជាសមាចិកបក្សកុម្មុយនីស្តបារាំង ហើយបានចំណាយពេលយ៉ាងច្រើនទៅលើសកម្មភាពនយោបាយ។ នៅពេល ប៉ុល ពត ត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៥៣ ប៉ុល ពតបានបង្រៀនប្រវត្ដិវិទ្យា និងភូមិវិទ្យា នៅសាលាឯកជន ហើយបានចូលរួមជាមួយចលនាកុម្មុយនីស្តខុសច្បាប់មួយ។ ប៉ុល ពតរៀបការជាមួយ ខៀវ ប៉ុណ្ណារី នៅឆ្នាំ ១៩៥៦។ នៅឆ្នាំ ១៩៦០ប៉ុល ពត មានឋានៈទីបីនៅក្នុងបក្សពលករកម្ពុជា។ ប៉ុល ពត ត្រូវបានចាត់តាំង ជាអនុលេខាបក្សទីពីរក្នុងឆ្នាំ១៩៦១ និងជាលេខាបក្សក្នុងឆ្នាំ១៩៦៣។ ក្រោយមក ប៉ុល ពត បានដឹកនាំកងទ័ពខ្មែរក្រហមធ្វើសង្រ្គាមប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់។
ប៉ុល ពត បានក្លាយជានាយករដ្ឋមន្រ្តីរបស់កម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៧៦ ហើយបានលាលែងពីតំណែងនេះនៅឆ្នាំ ១៩៧៩ ប៉ុន្តែបានបន្តស្ថិតនៅជាមេដឹកនាំដ៏មានឥទ្ធិពលរបស់ខ្មែរក្រហមដដែល។ ប៉ុល ពត រស់នៅនិរទេសខ្លួនភាគច្រើននៅលើទឹកដីថៃ រហូតដល់ថ្ងៃទទួលមរណភាពគឺនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ សាកសពរបស់ ប៉ុល ពត ត្រូវបានបូជានៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៩៨។
ដកស្រង់ពីសៀវភៅ ប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយឌី ខាំបូលី
មជ្ឈមណ្ឌលឯកសារកម្ពុជា២០០៧
មជ្ឈមណ្ឌលឯកសារកម្ពុជា២០០៧
Thursday, October 28, 2010
Subscribe to:
Posts (Atom)