Sunday, August 26, 2012

[20120826-1] Pictures of Battambang





សាកលវិទ្យាល័យ​បាត់ដំបង

ផ្លូវ​ពុះ​ជា​ពីរ

អ្នក​តា​ដំបង​ក្រញូង សញ្ញាល័ក្ខណ៍​ខេត្ត​បាត់ដំបង

ស្ទឹង​សង្កែ

ស្ទឹង​សង្កែ


វិទ្យាល័យ​ព្រះ​មុនី​វង្ស

ទីរួម​ខេត្ត

ព្រះ​វិស្ណុ​ខេត្ត

Wednesday, January 4, 2012

បើក្រ កុំក្រអោយទាល់គ្រប បើវ័ណ្ឌកន្ទប កុំវ័ណ្ឌអោយហៀរដល់កែង

បើក្រ កុំអោយទាល់គ្រប មកពីពាក្យគ្រលាស់គាត់ គ្រលាត់គាស់ សម័យដើមថា "ក្រូបនឹងហ ក្រនឹងហូប" តែយើងបែរជានាំគ្នា ច្រឡំសរសេរថា គ្រប ទៅវិញ ព្រោះមិនយល់ន័យដើម នៃពាក្យគ្រលាស់ របស់ខ្មែរបុរាណ។ ឃ្លានេះ មានន័យថា ក្រអ្វីក្រចុះ តែកុំអោយក្រ រហូតដល់ខ្វះស៊ី ព្រោះទឹកដីខ្មែរមានជីរជាតិណាស់ ដាំអ្វីដុះហ្នឹង ហើយអោយផលផ្លែផ្កា ច្រើនបរិបូណ៌ មានទឹកមានត្រី មានព្រៃឈើមានផ្លែបេះបរិភោគ។ បើសិនជាយើង ជាមនុស្សឧស្សាហ៍ យើងមិនក្រីក្រទីទាល់ រហូតដល់ខ្វះអង្ករបន្លែត្រីសាច់ហូប នោះឡើយ។

បើវ័ណ្ឌកន្ទប កុំអោយហៀរដល់កែង មកពីពាក្យគ្រលាស់ សម័យដើមថា កែងខ្លួនអប់ កប់ខ្លួនឯង មានន័យថា បើស្លៀកពាក់អ្វី កុំស្លៀកវណ្ឌ័ខ្លួនរមីររមូរ ខ្ជីខ្ជាហៀររុំកែងជើងជិត ដូចគេរុំសពយកទៅកប់ ដូច្នោះឡើយ គឺយើងត្រូវស្លៀកអោយសមសួន មានខ្នាត មានតម្រា ធ្វើការអ្វីៗ មានទើសទាក់មុខក្រោយ ខ្លាចក្រែងដើរទៅអាចអោយ ជាន់សំពត់ដួលឈឺខ្លួន ឬកំពប់ រលំ ខូចខាតខានការងារ ដូចជាការរែកទឹក ភ្ជួររាស់ដីធ្វើស្រែ ធ្វើចំការ ដាំដំណាំជាដើម។

នៅក្នុងអត្ថន័យពាក្យគ្រលាស់មួយទៀត គឺ កែងប្រឡេង គេងប្រឡែង មានន័យថា បើស្លៀកពាក់អ្វី កុំអោយខ្ជីខ្ជាហៀរកែង ខុសខ្នាត ដូចមនុស្សដែលទើបនឹងងើប មកពីគេងប្រឡែងគ្នា មិនគិតគូរទទួលខុសត្រូវ ធ្វើការងារអ្វី ត្រឹមត្រូវដូចគេដូចឯង។ នៅសម័យដើម ខ្មែរយើងមានវិន័យណាស់ ជាពិសេសចំពោះមនុស្សស្រី គឺត្រូវស្លៀកពាក់ មានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ល្អខ្ជាប់ខ្ជួនជានិច្ច។ គេច្រើនប្រើពាក្យនេះ សម្រាប់ដាស់តឿនក្មេងស្រីៗ មិនអោយក្រោកឡើង ពេលព្រឹកព្រហាម ខ្ជិលច្រអូស ស្លៀកពាក់ខ្ជីខ្ជា គ្មានវិន័យសណ្តាប់ធ្នាប់ ដោយប្រៀបធៀប ការស្លៀកពាក់ខ្ជីខ្ជានេះ ទៅនឹងនារី ដែលរកស៊ីផ្លូវភេទ នៅសម័យដើម ដែលច្រើនស្លៀកពាក់ខ្ជីខ្ជា ពេលព្រឹកព្រហាមឡើង ដូចជាការស្លៀកសារុងចោមពង្សខ្លួន លេចលើលេចក្រោម ជួនកាលក៏ស្លៀកសារុងខាងខុសចេញមកក្រៅ ជួនក៏ហៀរអូសដីស៊ុលគឃុល ឥតរបៀប ឥតសណ្តាប់ធ្នាប់ ជាពិសេសពេលពួកគេចេញដើរ ទៅក្រៅផ្ទះ អោយគេឃើញ។

អ្នកស្រីកែវច័ន្ទបូរណ៍

Tuesday, July 19, 2011

ខាងក្រោមនេះជារូបភាពរបស់រោងចក្រប៉ិបស៊ីសាងសង់នាទសវត្សទី60 នៅ​កម្ពុជា​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​ និង​ ផ្សព្វផ្សាយ​លើ​សារ​ព័ត៍​មាន​​បរទេស​ជា​ច្រើន​។ អ្វីដែល​ធ្វើអោយ​គេ​ចាប់​អារម្មណ៍​នោះ​ គឺ អ្វីៗស្ថិតក្នុង​សភាព​ដូចកាលពីពេលរោងចក្រនេះត្រូវបានគេបោះបង់ ខណៈដែល​ខ្មែរ​ក្រហម​ចូល​កាន់កាប់ក្រុងបាត់ដំបង 1975។
នេះជាទិដ្ឋភាពដ៍កម្រមួយ៕
 រូប​ភាព​ទាំង​នេះ បាន​មក​ពីcamnews.com.kh

Monday, November 15, 2010

ប៉ុល​ ពត

ប៉ុល ពត
(ឈ្មោះដើម សាឡុត​ ស)




ប៉ុល ពត កើត​ឆ្នាំ​១៩២៥ ត្រូវ​នឹង​ឆ្នាំឆ្លូវ​ នៅ​ខេត្ត​កំពង់​ធំ។ ឪពុករបស់​ ប៉ុល​ ពត គឺ​ជា​ម្ចាស់​ដី​ស្ដុក​ស្ដម្ភ​ម្នាក់។ ប៉ុល​ ពត បាន​ទៅ​រស់​នៅ​ជាមួយ​បង​ប្រុស ដែល​ជា​មន្ត្រី​ធ្វើ​ការ​នៅ​ក្នុង ព្រះ​បរម​រាជ​វាំង នៅពេល​មាន​អាយុ​បាន​ប្រាំ​ឆ្នាំ។ នៅ​ភ្នំពេញ ប៉ុល​ ពត បាន​សិក្សា​រៀន​សូត្រនៅ​តាម​សាលា​បារាំង​ជា​ច្រើន ហើយ​បាន​បួស​ជា​លោក​នេន។

នៅ​ឆ្នាំ​១៩៤៩ ប៉ុល​ ពត បាន​ទទួល​អាហារូបករណ៍ទៅ​សិក្សានៅ​ប្រទេស​បារាំង ប៉ុន្តែមិន​បាន​ទទួល​សញ្ញាប័ត្រ​ទេ។ ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​រៀន​សូត្រ​នៅ​ក្រុង​ប៉ារីស ប៉ុល ពត​បាន​ក្លាយ​ទៅ​ជា​សមាចិក​បក្ស​កុម្មុយនីស្ត​បារាំង ហើយ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ទៅលើសកម្មភាព​នយោបាយ។ នៅ​ពេល​ ប៉ុល ពត​ ត្រឡប់​មក​ប្រទេស​កម្ពុជាវិញនៅ​ឆ្នាំ​១៩៥៣ ប៉ុល ពត​បាន​បង្រៀន​ប្រវត្ដិវិទ្យា និង​ភូមិវិទ្យា នៅសាលា​ឯកជន​ ហើយ​បាន​ចូល​រួម​ជាមួយ​ចលនាកុម្មុយនីស្ត​ខុស​ច្បាប់​មួយ។ ប៉ុល ពត​រៀបការ​ជាមួយ ខៀវ​ ប៉ុណ្ណារី​ នៅ​ឆ្នាំ ១៩៥៦។ នៅ​ឆ្នាំ ១៩៦០​ប៉ុល ពត មាន​ឋានៈ​ទីបី​នៅ​ក្នុង​បក្ស​ពលករ​កម្ពុជា។ ប៉ុល ពត​ ត្រូវ​បាន​ចាត់​តាំង ជាអនុលេខា​បក្សទីពីរ​ក្នុង​ឆ្នាំ​១៩៦១ និង​ជា​លេខា​បក្ស​ក្នុង​ឆ្នាំ​១៩៦៣។ ក្រោយ​មក​ ប៉ុល ពត បាន​ដឹក​នាំ​កង​ទ័ព​ខ្មែរ​ក្រហម​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ​ លន់​ នល់​។

ប៉ុល ពត បាន​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​របស់​កម្ពុជា​ប្រជា​ធិបតេយ្យ​ក្នុង​ឆ្នាំ១៩៧៦ ហើយ​បាន​លា​លែង​ពី​តំណែងនេះ​នៅ​ឆ្នាំ ១៩៧៩ ប៉ុន្តែ​បាន​បន្ត​ស្ថិត​នៅ​ជា​មេ​ដឹក​នាំ​ដ៏​មាន​ឥទ្ធិពល​របស់​ខ្មែរ​ក្រហម​ដដែល។ ប៉ុល​ ពត រស់​នៅ​និរទេស​ខ្លួន​ភាគ​ច្រើន​នៅ​លើ​ទឹក​ដី​ថៃ​ រហូត​ដល់​ថ្ងៃ​ទទួល​មរណភាព​គឺនៅ​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​១៩៩៨។ សាក​សព​របស់​ ប៉ុល ពត ត្រូវ​បាន​បូជានៅ​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ​១៩៩៨។

ដក​ស្រង់​ពី​សៀវ​ភៅ ប្រវត្តិសាស្រ្ដ​កម្ពុជា​ប្រជា​ធិបតេយ្យ (១៩៧៥-១៩៧៩) ដោយ​ឌី​ ខាំបូលី
មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា​២០០៧

Saturday, September 11, 2010